Skip to main content

តើហេតុដូម្តេចទើបខ្ញុំប្រើពេលយូរ ដើម្បីទទួលយកសមាធិមកបដិបត្តិ?


បដិមាព្រះពុទ្ធនៅភ្នំសំពៅ ខេត្តបាត់ដំបង
ការចាប់កំណើតនៅក្នុងប្រទេសកាន់ព្រះពុទ្ធសាសនាគឺប្រទេសកម្ពុជា មិនបានបណ្តាលឲ្យខ្ញុំចាប់យកសមាធិមកអនុវត្តដោយស្វ័យប្រវត្តិនោះទេ។ សមាធិ គឺជាការបដិបត្តិមួយដ៏ចម្បងសម្រាប់ពុទ្ធសាសនិកជន ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាភាគច្រើនរួមទាំងខ្ញុំផងដែរ ច្រើនតែគោរពទៅតាមវប្បធម៌តពីដូនតាមក ដោយប្រារព្ធពិធីបែបសាសនាច្រើនជាង។ ការបដិបត្តិសមាធិជាទូទៅ គឺសម្រាប់តែព្រះសង្ឃ អ្នកប្រកាន់ខ្ជាប់ និងអ្នកសិក្សាអំពីសាសនាប៉ុណ្ណោះ។

ជាបទពិសោធ ចាប់ពីខ្ញុំបានសិក្សាពីថ្នាក់បឋមសិក្សា រហូតដល់សកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា ខ្ញុំពុំដែលបានរៀនអំពីការធ្វើសមាធិម្តងណាទ្បើយ។ កត្តានេះសមហេតុសមផល ពីព្រោះខ្ញុំក៏មិនដែលបានរៀននៅតាមវត្តដែរ! ប៉ុន្តែជាទូទៅនៅក្នុងសង្គម គេតែងតែជឿថាសមាធិ គឺសម្រាប់តែអ្នកទាំងទ្បាយណាដែលលះបង់ជីវិតរបស់ពួកគេ ដើម្បីស្វែងរកផ្លូវជីវិតមួយតាមបែបសាសនាប៉ុណ្ណោះ។ គំនិតបែបនេះ បានបង្អាក់ចិត្តខ្ញុំមិនឲ្យសូម្បីតែសាកល្បងសមាធិ។

ជាទូទៅ ខ្ញុំមិនដែលមានមន្ទិលសង្ស័យទៅលើអត្ថប្រយោជន៍នៃសមាធិទេ។ សមាធិបានផ្តល់ផលវិជ្ជមានទាំងទៅលើសុខភាពផ្លូវចិត្ត និងផ្លូវកាយ។ ការសិក្សាបែបវិទ្យាសាស្រ្តរាប់ពាន់បានគាំទ្រនូវផលល្អនៃសមាធិនេះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការដឹងនៅក្នុងខួរក្បាលតែមួយមុខ មិនបានជំរុញទឹកចិត្តខ្ញុំឲ្យចាប់ផ្តើមអង្គុយចុះ បិទភ្នែក រួមផ្តោតអារម្មណ៍ទៅលើដង្ហើមខ្ញុំទ្បើយ។ ផ្ទុយទៅវិញគឺភាពថប់បារម្ភ និងភាពភ័យខ្លាចទៅវិញទេ ដែលបង្ខំចិត្តខ្ញុំឲ្យចាប់ផ្តើមសម្រាក ធ្វើអ្វីៗដោយយឺតៗជាងមុន និងអង្កេតមើលចិត្តខ្លួនឯងដោយពុំមានការវិនិច្ឆ័យថាខុស ឬត្រូវលើអ្វីៗទាំងអស់។

នៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខ្ញុំបានព្យាយាមបដិបត្តិបចេ្ចកទេសសមាធិមួយចំនួន។ ខ្ញុំបានអនុវត្តវិធីសាស្រ្តសមាធិដោយប្រើមន្រ្ត (ពាក្យស័ក្តិសិទ្ធិ) ការគ្រប់គ្រងស្មារតី និងថ្មីៗនេះតាមវិធីបំផុសចិត្តករុណា។ គួរឲ្យភ្ញាក់ផ្អើល វិធីសាស្រ្តទាំងអស់នោះមិនបាននាំស្មារតីខ្ញុំទៅទីណាទាំងអស់៖ មិនត្រលប់ទៅអតីត ឬទៅអនាគត។ ផ្ទុយទៅវិញ វាបែរជារក្សាខ្ញុំឲ្យស្ថិតនៅក្នុងបច្ចុប្បន្ន៖ នៅទីនេះ ឥទ្បូវនេះ។ ខ្ញុំមានអារម្មណ៍នឹងនរ និងមើលអ្វីៗជុំវិញខ្លួនច្បាស់ជាងមុនជាមួយនឹងចិត្តលែងសូវប្រតិកម្ម ប៉ុន្តែស្ងប់ជាងមុន។

ខ្ញុំក៏មិនទទួលបានអ្វីៗដោយទទេពីសមាធិនោះដែរ។ ខ្ញុំត្រូវដោះដូរស្ថានភាពផ្លូវចិត្តរបស់ខ្ញុំជាច្រើន ដូចជា ភាពតានតឹង កំហឹង ច្រណែន ភ័យខ្លាច និងថប់បារម្ភ (ខ្ញុំគិតថាមានច្រើនជាងនេះទៀត) ជាមួយនឹងស្ថានភាពតែពីរគត់ត្រលប់មកវិញគឺ ភាពស្ងប់ និងចិត្តករុណា។ បើខ្ញុំមិនគិតពីការប្រៀបធៀបពីចំនួននៃស្ថានភាពចិត្តដែលបានដោះដូរគ្នា ខ្ញុំគិតថាវាការប្តូរដោយយុត្តិធម៌។

ដោយទទួលបានការផ្លាស់ប្តូរវិជ្ជមានបែបនេះ ខ្ញុំដឹងថាសមាធិ គឺជាការបដិបត្តិក្នុងរបៀបរស់នៅមួយបែប ដែលខ្ញុំតែងតែស្វែងរកកន្លងមក។ ការធ្វើដំណើរលើផ្លូវនេះរបស់ខ្ញុំទើបតែចាប់ផ្តើមប៉ុណ្ណោះ ហើយខ្ញុំមិនរំពឹងទុកនូវលទ្ធផលច្រើនទេពី គោលដៅនេះ។ បទពិសោធដែលនឹងរៀននៅតាមផ្លូវ មានសារៈសំខាន់ជាងសម្រាប់ខ្ញុំជាអ្នកដំណើរ ហើយខ្ញុំរីករាយនឹងចែករំលែកជាមួយអ្នករាល់គ្នាដែលមានឧបនិស្ស័យ។

Comments

Popular posts from this blog

Closing Cambo Six is a safe bet for securing government's social goals

The Phnom Penh Post's article "Game over for Cambo Six", published on February 26 about the government's closure of Cambodia's legal betting company Cambo Six revealed another major development of the Kingdom's policies towards gambling. It is more focused on long-term results of social improvement by eliminating contradictory forces such as gambling. The new policy will save a great deal for the government's poverty reduction plan, for public spending and for improvements in education. Firstly, the closure will remove the forces that contradict poverty-reduction efforts. This means at the same time the government and civil society are running programs to make people richer, gambling makes them poorer. Secondly, the government's order saves the country's public spending. The government, of course, loses tax income from gambling. But they do not need to increase the budget to cope with social problems resulting from gambling. Domestic violence, ro...

ទិដ្ឋភាពនឹកស្មានមិនដល់!

ម៉ោង៥ទាបភ្លឺ មេឃនៅងងឹតនៅទ្បើយ។ ពូប៊ុនលី ភ្ញាក់ពីដំណេកនៅពេលនាទ្បិការោទ៍។ គាត់ប្រះខ្នងដេកទៅវិញ ដោយគាត់ដូចជានៅងងុយនៅទ្បើយ។  “ផាំង!” សំទ្បេងលាន់ឮខ្លាំងអមដោយពន្លឺចែងចាំងមួយប៉ប្រិចភ្នែក បានធ្វើឲ្យគាត់លោតចុះពីលើគ្រែ រួចរត់សំដៅបង្អួច។ “អូ! សំទ្បេងផ្គរ និងពន្លឺផ្លេកបន្ទោរទេតើ! ភ្លៀង!” គាត់ស្រែកហាក់ដូចជាភ្ញាក់ផ្អើល។ “តើខ្ញុំចេញទៅរត់ហាត់ប្រាណយ៉ាងម៉េចហ្នឹងកើតទៅ?” ពូប៊ុនលី កំពុងសម្រាកលំហែកាយនៅមាត់សមុទ្រ ហើយមានគម្រោងរត់ហាត់ប្រាណនៅតាមឆ្នេរនៅពេលព្រលឹមស្រាងៗ។ វាគឺជាសកម្មភាពដែលគាត់ចូលចិត្តបំផុត ហើយមិនអាចខកខានបាន។ “អញ្ចឹងមានន័យថាខ្ញុំមិនអាចរត់បាន?” គាត់សួរខ្លួនឯង។ “ចុះបើខ្ញុំរត់ ខ្ញុំពិតជាទទឹកខ្លួនជោក ហើយទូរស័ព្ទក៏អាចខូច ព្រោះខ្ញុំតែងស្តាប់ចម្រៀងពេលរត់។ ស្រួលមិនស្រួលអាចរន្ទះបាញ់ទៀតក៏មិនដឹង!” គាត់ដើរទៅដើរមករអ៊ូតែម្នាក់ឯង។ ពីរបីនាទីក្រោយមក គាត់ទំនងជាមានដំណោះស្រោយ។ គាត់ពាក់អាវភ្លៀងដែលគ្របពីក្បាលរហូតដល់ជង្គង់។ គាត់ដូរស្បែកជើងកីទ្បាជាទីស្រទ្បាញ់របស់គាត់ ទៅពាក់ស្បែកជើងផ្ទាត់ ដែលអាចដោះចោលនៅឆ្នេរខ្សាច់ ហើយរត់ជើងទទេ។ គាត់ក៏កំណត់ទូរស័ព្ទដាក់ “Fly Mode” ដើម្បីកុំឲ្យមានសេវា ដែលអាចស្រូបរន្ទះ ហើយគាត់ក៏...

អាណិតគេច្រើនពេក អាចធ្វើឲ្យខ្លូនមានទុក្ខ! ផ្តល់ករុណាឲ្យគេវិញ ទើបនាំមកនូវសេចក្តីសុខ!

កន្លែងធ្វើការងារមួយចំនួនបានបិទទ្វារ បុគ្គលិកបាត់បង់ប្រាក់ចំណូល។ ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ ១៩មក  ខ្ញុំបានធ្វើដំណើរទៅច្រើនកន្លែងនៅក្នុងប្រទេស។ ទោះជាប្រទេស កម្ពុជាពុំមានការឆ្លងនៅក្នុងសហគមន៍ និងពុំមានមនុស្សស្លាប់ដោយសារជំងឺនេះក្តី ក៏យើងឃើញយ៉ាងច្បាស់នូវផលប៉ះពាល់របស់វាមកលើជីវភាពប្រជាពលរដ្ឋ។  ចំណូលរបស់ពួកគាត់ធ្លាក់ចុះ ឬបាត់បង់ដោយសារមុខរបរទទួលទានលែងមានដំណើរការ និងកន្លែងការងារត្រូវបានបិទទ្វារ។ ថវិកាសម្រាប់ជួលផ្ទះ ឬផ្គត់ផ្គង់ម្ហូបអាហារ ថ្នាំសង្កូវនៅពេលឈឺថ្កាត់ មានកាន់ តែតិចទៅៗ ហើយសមាជិកគ្រួសារនីមួយៗ ជាពិសេសកូនៗរបស់ពួកគាត់ ត្រូវរស់នៅយ៉ាងរឹតត្បិត។ ពួកគាត់មិនអាចស្ថិតនៅក្នុងស្ថានភាពបែបនេះបានយូរទៀតបានទេ!  ទាំងអស់នេះគឺជាសម្តីរបស់ប្រជាពលរដ្ឋមួយចំនួនដែលខ្ញុំបានជួបសន្ទនានៅតាមបណ្តាខេត្ត / ក្រុងមួយចំនួនកន្លងមក។ ការគិតពីសុខទុក្ខរបស់ពួកគាត់ជាពិសេសកូនៗគាត់ និងមនុស្សចាស់ បានធ្វើឲ្យខ្ញុំពិបាកចិត្តយ៉ាងខ្លាំង។ ខ្ញុំបារម្ភពីរឿងមួយទៅរឿងមួយទៀត មិនអស់មិនហើយ ដែលធ្វើឲ្យចិត្តខ្ញុំកាន់តែស្មុគ្រស្មាញ លែងសប្បាយចិត្ត និងមានអារម្មណ៍នឿយណាយ។ ទុក្ខព្រួយ និងភាពនឿយហត់ចិត្តរបស់ខ្ញុំនេះ បើតាមអ្នកស្រាវជ្រាវផ្ន...