ខ្ញុំបានធ្វើដំណើរទៅស្រុកកំណើតនៅសប្តាហ៍នេះក្នុងពេលឈប់សម្រាក។ ដូចសព្វមួយដង ខ្ញុំបានដើរទៅកាន់ចេតិយរបស់ជីដូនជីតានៅខាងក្រោយផ្ទះ ហើយចំណាយពេលប្រមាណ១៥នាទី អង្គុយគិតពីញាតិមិត្តនិងអនុស្សាវរីយទាំងទ្បាយ ដែលបានជួបប្រទះកន្លងមក។
ការសញ្ជឹងគិតបែបនេះ បានផ្តល់ត្រលប់មកខ្ញុំវិញនូវអារម្មណ៍រីករាយរយៈពេលខ្លី ហើយសោកសៅនៅទីបញ្ចប់។ ប៉ុន្តែ ខ្ញុំក៏មានអារម្មណ៍ស្រទ្បះមុខមាត់ផងដែរ នៅពេលត្រលប់មកភ្នំពេញវិញ។នេះគឺជា “អារម្មណ៍ស្រងេះស្រងោច” ដែលជាការរំលឹកពីពេលវេលារីករាយពីអតីតកាល ពីមនុស្ស (ដូចជាញាតិមិត្តដែលឃ្លាតទៅឆ្ងាយ) ដោយគិតថាព្រឹត្តិការណ៍នោះជាពេលវេលាសប្បាយបំផុត ហើយចង់ឲ្យវាត្រលប់មកវិញ។ មនុស្សភាគច្រើនមានអារម្មណ៍បែបនេះជាញឹកញាប់ ហើយជាពិសេសនៅពេលពួកគេមានអារម្មណ៍មិនសប្បាយចិត្តឬឯកា។
ចាប់តាំងពីសតវត្សរ៍ទី១៧មក មានការសិក្សាជាច្រើនអំពីប្រធានបទនេះ។ និសិត្សវេជ្ជសាស្រ្តជនជាតិស្វីស Johannes Hofer បានចាត់ទុកអារម្មណ៍ស្រងេះស្រងោច (nostalgia) ថាជាជំងឺផ្លូវចិត្តមួយប្រភេទស្រដៀងនឹងការធ្លាក់ទឹកចិត្ត (depression) ដែលត្រូវការព្យាបាល ព្រោះវាអាចបណ្តាលឲ្យមានជំងឺដទៃទៀត។ លោកបានសិក្សាលើទាហានស្វីសដែលមានអាម្មណ៍នឹកផ្ទះ នៅពេលពួកគេធ្វើសង្រ្គាមនៅបរទេស ហើយពួកគេកើតមានជំងឺផ្សេងៗទៀត ដែលឬសគល់ចេញពីអារម្មណ៍ស្រងេះស្រងោចនឹកស្រុកកំណើត។
ចាប់ពីពេលនោះមក អារម្មណ៍ស្រងេះស្រងោច ត្រូវបានចាត់ទុកជាជំងឺផ្លូវចិត្តមួយដោយក្រុមវេជ្ជសាស្រ្ត។ ក្រោយមកទៀត ដោយមាន មនុស្សកាន់តែច្រើនទ្បើងៗមានជំងឺនេះ ជាពិសេសជនចំណាកស្រុកទៅបរទេស ដែលតែងនឹកស្រុកកំណើតខ្លួនរបស់ខ្លួន។
ការសិក្សាជាច្រើនទៀតក៏បានធ្វើទ្បើងដើម្បីបញ្ជាក់ថាអារម្មណ៍ស្រងេះស្រងោចនេះ គឺពិតជំងឺផ្លូវចិត្តមែន ឬក៏ជាបាតុភូតផ្លូវចិត្តធម្មតារបស់មនុស្ស។ រហូតមកដល់ដើមសតវត្សទី២១នេះ អ្នកស្រាវជ្រាវពីររូបគឺ Erica Hepper និង Clay Routledge បានរកឃើញថាវាជាអារម្មណ៍ធម្មតារបស់មនុស្សទេ។ ជាទូទៅមនុស្សមានអារម្មណ៍ស្រងេះស្រងោច យ៉ាងហោចណាស់មួយដងក្នុងមួយសប្តាហ៍ ហើយវាអាចលើសពីនេះបើពួកគេមានអាយុកាន់តែច្រើន។
ជាជាងចាត់ទុកវាជាជំងឺផ្លូវចិត្ត ការស្រាវជ្រាវថ្មីៗក៏បានបង្ហាញផងដែរថា អារម្មណ៍ស្រងេះស្រងោច គឺជាបទពិសោធមានផលប្រយោជន៍ទៅវិញ។ វាជួយឲ្យយើងអាចភ្ជាប់អតីតកាលទៅនឹងអនាគត ដែលអាចឲ្យយើងយល់ពីខ្លួនឯងនិងអត្ថន័យជីវិតកាន់តែច្បាស់។ ជាលទ្ធផល វាធ្វើឲ្យមានអារម្មណ៍សប្បាយ និងអាចបំបាត់នូវភាពតប់ប្រមល់ ធ្វើឲ្យយើងសប្បាយចិត្តជាងមុន ជឿជាក់លើខ្លួនឯងជាងមុន និងមើលទៅអនាគតប្រកបដោយសុទ្ធិនិយម។
ដូច្នេះអារម្មណ៍ស្រងេះស្រងោចមិនអាក្រក់នោះទេ។ វាជាកម្លាំងចិត្តក្នុងការរៀបចំនិងអនុវត្តគោលដៅអនាគត។ ការចំណាយពេលម្នាក់ឯង ឬជាមួយញាតិមិត្ត គិតពីពេលវេលាល្អៗ និងមនុស្សដែលយើងគោរពស្រទ្បាញ់ពីអតីតកាល គឺជាសកម្មភាពមានប្រយោជន៍ដល់សុខភាព
Politics: Cambodian Prime Minister said his new ministers will be more focused on their ministerial work by dropping their parliarmentary positions, reported the Phonom Penh Post on Friday. Ther are around 40 Cambodian People's Party officials, who are holding dual postions both at the government and parliarmentay, are being considered to resign, added the paper.
Comments