Skip to main content

Posts

Showing posts from August, 2020

បើសិនឥទ្បូវនេះខ្លួនខ្ញុំជាកុមារវិញ តើខ្ញុំនៅរក្សាទម្លាប់បន្ទោសខ្លួនឯងដែរឬទេ?

ខ្លោងទ្វារសាលាបឋមសិក្សា ដែលខ្ញុំបានរៀនកាលពី៣០ឆ្នាំមុន នៅខែមុននេះ ខ្ញុំបានទៅសាលាបឋមសិក្សាដែលខ្ញុំបានរៀនកាលពី៣០ឆ្នាំមុន។ គ្រាន់តែឈានជើងហួសរបងសាលាភ្លាម អនុស្សាវរីយជាច្រើនបានត្រលប់មករកខ្ញុំវិញ ហាក់ដូចជាពួកវាមានក្តីនឹករលឹកដល់ខ្ញុំជាខ្លាំង បន្ទាប់ពីបែកគ្នាយ៉ាងយូរ។ ខ្ញុំឈរសម្លឹងទៅទីធ្លាសាលា ហើយនឹកឃើញដល់រូបខ្លួនឯងកាលពីកុមារកំពុងអង្គុយលេងដីខ្សាច់ជាមួយមិត្តភក្តិ។ យើងទ្បើងដើមស្វាយតូចមួយជាមួយគ្នា រត់ដេញប្រលែងគ្នាចុះទ្បើងលើជណ្តើរខាងមុខថ្នាក់រៀន ហើយយើងចែកនំចំណីដែលយើងចូលចិត្ត​ និងមានរឿងជាច្រើនទៀតដែលខ្ញុំបាននឹកឃើញ … ខ្ញុំនៅតែបន្តនឹកឃើញអនុស្សាវរីយកន្លងមក រួមទាំងរឿងរ៉ាវដែលលំបាកៗផងដែរ។ ខ្ញុំនៅចាំពេល ខ្ញុំអន់ចិត្ត ពេលគ្រូឲ្យពិន្ទុទាប ហើយខ្ញុំឆ្ងល់ថាហេតុអ្វីខ្ញុំមិនពូកែដូចគេ។ ខ្ញុំច្រណែននឹងមិត្តរួមថ្នាក់នៅពេលឃើញគេមានសម្ភារល្អៗដែលខ្ញុំគ្មាន។ ខ្ញុំរងរបួសរាងកាយ (មិនធ្ងន់ធ្ងរទេ) នៅពេលមានជម្លោះជាមួយសិស្សមាឌធំជាង ដួលនៅពេលរត់លឿនពេក ឬធ្លាក់នៅពេលទ្បើងកន្លែងខ្ពស់ពេកជាដើម។ ក្រោយពីនឹកឃើញនូវរឿងរ៉ាវលំបាកៗទាំងនោះ ខ្ញុំចាប់ផ្តើមមានចិត្តប្រតិកម្មភា្លមថា ខ្ញុំនឹងជួយការពារក្មេងប្រុសដែលជារូបខ្ញុំកាលពីក្មេងនោះ ឲ្យជៀសផុតពី...

Would I blame myself if I were a child now?

The gate of my primary school, where I visited the first time after 30 years .   Last month I returned to my primary school, where I studied 30 years ago. After entering the gate, memories flooded my head. I saw my younger self playing sand with my friends. We climbed a small mango tree, chased each other up and down a staircase in front of our classroom, exchanged our favourite food, and the list goes on.  Flashbacks kept coming, including the downtimes. I was upset when my teachers gave me low marks and questioned myself for not being good enough. I was jealous of my friends having stuff I didn’t. I was physically hurt from disagreements with bigger classmates or fell from my attempts to prove to everyone I was the fastest runner or most talented climber.  My immediate reaction to those difficult times was to protect that boy, my child-self, from pain and suffering. I wanted to assure him everything would be alright. He did not need to worry or blame himself for anythin...