Skip to main content

Posts

Showing posts from December, 2017

ទិដ្ឋភាពនឹកស្មានមិនដល់!

ម៉ោង៥ទាបភ្លឺ មេឃនៅងងឹតនៅទ្បើយ។ ពូប៊ុនលី ភ្ញាក់ពីដំណេកនៅពេលនាទ្បិការោទ៍។ គាត់ប្រះខ្នងដេកទៅវិញ ដោយគាត់ដូចជានៅងងុយនៅទ្បើយ។  “ផាំង!” សំទ្បេងលាន់ឮខ្លាំងអមដោយពន្លឺចែងចាំងមួយប៉ប្រិចភ្នែក បានធ្វើឲ្យគាត់លោតចុះពីលើគ្រែ រួចរត់សំដៅបង្អួច។ “អូ! សំទ្បេងផ្គរ និងពន្លឺផ្លេកបន្ទោរទេតើ! ភ្លៀង!” គាត់ស្រែកហាក់ដូចជាភ្ញាក់ផ្អើល។ “តើខ្ញុំចេញទៅរត់ហាត់ប្រាណយ៉ាងម៉េចហ្នឹងកើតទៅ?” ពូប៊ុនលី កំពុងសម្រាកលំហែកាយនៅមាត់សមុទ្រ ហើយមានគម្រោងរត់ហាត់ប្រាណនៅតាមឆ្នេរនៅពេលព្រលឹមស្រាងៗ។ វាគឺជាសកម្មភាពដែលគាត់ចូលចិត្តបំផុត ហើយមិនអាចខកខានបាន។ “អញ្ចឹងមានន័យថាខ្ញុំមិនអាចរត់បាន?” គាត់សួរខ្លួនឯង។ “ចុះបើខ្ញុំរត់ ខ្ញុំពិតជាទទឹកខ្លួនជោក ហើយទូរស័ព្ទក៏អាចខូច ព្រោះខ្ញុំតែងស្តាប់ចម្រៀងពេលរត់។ ស្រួលមិនស្រួលអាចរន្ទះបាញ់ទៀតក៏មិនដឹង!” គាត់ដើរទៅដើរមករអ៊ូតែម្នាក់ឯង។ ពីរបីនាទីក្រោយមក គាត់ទំនងជាមានដំណោះស្រោយ។ គាត់ពាក់អាវភ្លៀងដែលគ្របពីក្បាលរហូតដល់ជង្គង់។ គាត់ដូរស្បែកជើងកីទ្បាជាទីស្រទ្បាញ់របស់គាត់ ទៅពាក់ស្បែកជើងផ្ទាត់ ដែលអាចដោះចោលនៅឆ្នេរខ្សាច់ ហើយរត់ជើងទទេ។ គាត់ក៏កំណត់ទូរស័ព្ទដាក់ “Fly Mode” ដើម្បីកុំឲ្យមានសេវា ដែលអាចស្រូបរន្ទះ ហើយគាត់ក៏...

បទពិសោធពូប៊ុនលី ពេលជិតផុតដង្ហើម!

នៅថ្ងៃដ៏សែនក្តៅមួយក្នុងឆ្នាំ២០១៦ ពូប៊ុនលីបានទៅលេងបាល់ទាត់ជាមួយមិត្តភក្តិ។ ពួកគេទាំងអស់មានគ្នា១២នាក់ ហើយត្រូវបែងចែកជាពីរក្រុម គឺក្រុមឯកសណ្ឋានពណ៌ប្រផេះ និងពណ៌ក្រហម។ ពូប៊ុនលី ស្ថិតនៅក្រុមពណ៌ក្រហម ជាពណ៌ដែលគាត់ពេញចិត្ត។ ការប្រកួតបានចាប់ផ្តើម! គ្រប់គ្នារត់ទៅវិញទៅមក ទាត់បាល់ទៅមុខទៅក្រោយ ទៅតាមតួនាទីលេងរៀងៗខ្លួន។ ពេលខ្លះមានសំទ្បេងហ៊ោកញ្រ្ជៀវពេលមានអ្នកណាម្នាក់ស៊ុតបញ្ចូលទី។ ពូប៊ុនលី​លេងជាខ្សែប្រយុទ្ធ។ រំពេចនោះស្រាប់តែគាត់បែរជាឈរធ្មឹង។ គាត់សង្កេតឃើញថា ការប្រកួតនិងបរិវេណជុំវិញតារាងបាល់ ហាក់ដូចជាស្ងាត់ជ្រងំ។ គាត់ក៏ដើរយឺតៗចេញពីតារាង ហើយមិត្តរួមក្រុមខ្លះក៏បានដើរតាមពីក្រោយ។ “ប៊ុនលី ឯងអត់អីទេ? ឯងកើតអី?” ពួកគេសួរ។ ពូប៊ុនលី ដកដង្ហើមកាន់តែលឿន ហើយមិនបានឆ្លើយតបទ្បើយ។ គាត់ដើរចុះដើរទ្បើង ដោយងើយក្បាលទ្បើងលើ។ “ខ្ញុំអត់អីទេ នាំគ្នាទៅលេងវិញចុះ ខ្ញុំគ្រាន់តែចង់សម្រាកបន្តិច។” គាត់តបវិញ។ មិត្តគាត់ក៏បានត្រលប់ទៅវិញអស់។ ឥទ្បូវនេះ ពូប៊ុនលីនៅតែម្នាក់ឯង! គាត់ថប់ដង្ហើម ហើយចង់ឲ្យអ្នកណាម្នាក់មកជួយ។ ប៉ុន្តែគាត់ស្រែកទៅរកមិត្តភក្តិវិញមិនចេញទ្បើយ។ ដូចមនុស្សទូទៅដែរ ក្នុងស្ថានភាពបែបនេះ គាត់នឹកដល់ម្តាយ តែគាត់ក៏នឹកឃើញថ...