Skip to main content

Posts

Showing posts from July, 2017

តើការមានអារម្មណ៍ស្រងេះស្រងោច ល្អឬអាក្រក់?

ខ្ញុំបានធ្វើដំណើរទៅស្រុកកំណើតនៅសប្តាហ៍នេះក្នុងពេលឈប់សម្រាក។ ដូចសព្វមួយដង ខ្ញុំបានដើរទៅកាន់ចេតិយរបស់ជីដូនជីតានៅខាងក្រោយផ្ទះ ហើយចំណាយពេលប្រមាណ១៥នាទី អង្គុយគិតពីញាតិមិត្តនិងអនុស្សាវរីយទាំងទ្បាយ ដែលបានជួបប្រទះកន្លងមក។​​​ ការសញ្ជឹងគិតបែបនេះ បានផ្តល់ត្រលប់មកខ្ញុំវិញនូវអារម្មណ៍រីករាយរយៈពេលខ្លី ហើយសោកសៅនៅទីបញ្ចប់។​ ប៉ុន្តែ ខ្ញុំក៏មានអារម្មណ៍ស្រទ្បះមុខមាត់ផងដែរ នៅពេលត្រលប់មកភ្នំពេញវិញ។នេះគឺជា “អារម្មណ៍ស្រងេះស្រងោច” ដែលជាការរំលឹកពីពេលវេលារីករាយពីអតីតកាល ពីមនុស្ស (ដូចជាញាតិមិត្តដែលឃ្លាតទៅឆ្ងាយ) ដោយគិតថាព្រឹត្តិការណ៍នោះជាពេលវេលាសប្បាយបំផុត ហើយចង់ឲ្យវាត្រលប់មកវិញ។ មនុស្សភាគច្រើនមានអារម្មណ៍បែបនេះជាញឹកញាប់ ហើយជាពិសេសនៅពេលពួកគេមានអារម្មណ៍មិនសប្បាយចិត្តឬឯកា។ ចាប់តាំងពីសតវត្សរ៍ទី១៧មក មានការសិក្សាជាច្រើនអំពីប្រធានបទនេះ។ និសិត្សវេជ្ជសាស្រ្តជនជាតិស្វីស Johannes Hofer បានចាត់ទុកអារម្មណ៍ស្រងេះស្រងោច (nostalgia) ថាជាជំងឺផ្លូវចិត្តមួយប្រភេទស្រដៀងនឹងការធ្លាក់ទឹកចិត្ត (depression) ដែលត្រូវការព្យាបាល ព្រោះវាអាចបណ្តាលឲ្យមានជំងឺដទៃទៀត។ លោកបានសិក្សាលើទាហានស្វីសដែលមានអាម្មណ៍នឹកផ្ទះ នៅពេលពួកគេធ្វើសង្រ្គាមនៅបរទេ...